khmer eng
  • ព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការអនុវត្តមុខងារតំណាងប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តមុខងារតំណាងឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨និងក្រុមសមាជិកាព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា។
    អង្គប្រជុំប្រព្រឹត្តិទៅរយៈពេល១ព្រឹក ដោយមានការបញ្ចាំខ្សែវីដេអូស្តីពីលទ្ធផលការអនុវត្តមុខងារតំណាងឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងការឡើងមានមតិយោ ចែករំលែកបទពិសោធន៍នៃអនុវត្តការងាររបស់សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨និងក្រុមសមាជិកាព្រឹទ្ធសភា នាឆ្នាំ២០២១កន្លងទៅ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ និងសមាជិក ព្រឹទ្ធសភា អញ្ជើញចុះហត្ថលេខាគាំទ្រ ធម្មនុញ្ញសកល៖ ដើម្បីមនុស្សជាតិ និងពិភពផែនដី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាន “ពានរង្វាន់ សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីមនុស្សជាតិនិងភាពអត់ឱន (GCTP)
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ និងសមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីបិទសម័យប្រជុំពេញអង្គ IPTP-11